រណសិរ្សប្រទេសកម្ពុជា វៀតណាម និងឡាវ សម្រេចយន្តការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដល់ឆ្នាំ២០២០__ នាយករដ្ឋមន្រ្តីវៀតណាម៖ យុវជនជំនាន់ក្រោយត្រូវតែបន្តថែរក្សា ចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យរឹងមាំបន្តទៀត__ សម្តេចប្រធានរដ្ឋសភា ជួបសវនាការជាមួយប្រធានរដ្ឋវៀតណាម ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ច__ សម្តេចប្រធានរដ្ឋសភា៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទំាងពីរ__ វៀតណាមប្រារព្ធពិធីអបអរសាទរខួបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយកម្ពុជា យ៉ាងអធិកអធមនៅទីក្រុងហាណូយ__ ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម សាទរលទ្ធផលចំណងមិត្តភាពប្រទេសទំាងពីរ ក្នុងរយៈពេល៥០ឆ្នាំមកនេះ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ ហើយបន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមទៀត__ សម្តេចប្រធានរដ្ឋសភាជំរុញនិសិ្សតខ្មែរកំពុងសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់
ប្រជាពលរដ្ឋបឹងកក់ចំនួន៧គ្រួសារស្នើសុំសម្តេចប្រធានរដ្ឋសភាជួយអន្តរាគមន៍រកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/20/2017 9:15:38 PM )

ប្រជាពលរដ្ឋបឹងកក់ ចំនួន៧គ្រួសារ មានគ្នាប្រមាណជា២០នាក់ បានធ្វើដំណើរមកកាន់វិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដើម្បីដាក់ញ្ញត្តិជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំឲ្យជួយធ្វើកិច្ចអន្តរាគមន៍រកដំណោះស្រាយ ពាក់ព័ន្ធនឹងជម្លោះដីធ្លី តំបន់បឹងកក់ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន ។

លោកស្រី ស៊ា ណារ៉េត និង លោកស្រី ហុង សុខខេង តំណាងប្រជាពលរដ្ឋទាំង៧គ្រួសារបានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរ មកដាក់ញ្ញត្តិនៅរដ្ឋសភានាពេលនេះ គឺជាអ្នកដែលមិនទាន់ ទទួលបាននូវដំណោះស្រាយ សមស្របណាមួយនៅឡើយទេ នៅក្នុងជម្លោះដីធ្លី តំបន់បឹងកក់ជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន។

លោកស្រីបន្តថា ប្រជាពលរដ្ឋទាំង៧គ្រួសារមកទីនេះ គឺដើម្បីស្នើសុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មេត្តាជួយធ្វើអន្តរាគមន៍ ទៅ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លី នៅតំបន់បឹងកក់ដែលនៅសេសសល់ទាំង៧គ្រួសារ។

នៅពេលមកដល់វិមានរដ្ឋសភា តំណាងប្រជាពលរដ្ឋ ២រូប ត្រូវបានអនុញ្ញាតឲ្យ យកញ្ញត្តិទៅដាក់នៅគណៈកម្មការជំនាញ ទទួលពាក្យបណ្ដឹង របស់រដ្ឋសភា ដើម្បីគណៈកម្មការពិនិត្យ រៀបចំដាក់ជូនសម្ដេចប្រធានរដ្ឋសភាជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទនិងរូបភាពនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh