សមាជិករដ្ឋសភា មន្រ្តីរាជការជូនពរសម្តេចប្រធានរដ្ឋសភាក្នុងឱកាសចម្រើនជន្មាយុ__ លិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ ប្រជាពលរដ្ឋមកពីខេត្តក្រចេះសុំអន្តរាគមន៍ពីរដ្ឋសភាដោះស្រាយបញ្ហាដីធ្លី__ គណៈកម្មការជំនាញនៃរដ្ឋសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាលពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី__ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ស្នើសុំអោយការិយាល័យសវនកម្មប្រទេសស៊ុយអ៊ែត បន្ត​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើវិស័យសវនកម្ម__ ឯកឧត្តម ហ៊ុន ណេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសញ្ជាតិ__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ​ និងការប្រព្រឹត្តទៅនៃ គណៈរដ្ឋមន្រ្តី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភា ចាត់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចូលរួមកិច្ចប្រជុំអាយប៉ា និងអាស៊ាន នៅប្រទេសហ្វីលីពីន
សម្តេចប្រធានរដ្ឋសភា ចាត់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ចូលរួមកិច្ចប្រជុំអាយប៉ា និងអាស៊ាន នៅប្រទេសហ្វីលីពីន
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (4/19/2017 12:59:34 AM )

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានចាត់តំណាងគឺ ឯកឧត្តម បណ្ឌិតរដ្ឋ ជាម យៀប ប្រធានក្រុមជាតិអន្តរសភាអាស៊ានកម្ពុជា និងជាប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន ( AIPA ) និងរដ្ឋាភិបាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។

ដើម្បីចូលរួមកិច្ចប្រជុំនេះឲ្យទទួលបានជោគជ័យ នៅរសៀលថ្ងៃទី១៨ ខែមេសានេះ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រជុំត្រៀមជាមួយសមាជិក គណៈប្រតិភូ ក្នុងការត្រួតពិនិត្យលើខ្លឹមសារទំាងឡាយ ដែលកិច្ចប្រជុំរវាងអន្តរសភាអាស៊ាន និងអាស៊ាន នឹងលើកឡើង​។ សូមជម្រាបថា សមាជិកសភាកម្ពុជា ដែលនឹងចូលរួមកិច្ចប្រជុំ នៅប្រទេសហ្វីលីពីននេះ មាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ ឯកឧត្តម ញ៉ែម ថ្ថាវី សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

 

គួរជម្រាបថា យោងតាមឯកសារ ដែលរដ្ឋសភាកម្ពុជាទទួលបានពីប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឲ្យដឹងថា កិច្ចប្រជុំនោះ នឹងមាន ការជជែកគ្នា លើចំនុចយ៉ាងតិចចំនួន៣៤ ដែលផ្តោតលើវិស័យ នយោបាយ សេដ្ឋកិច្ច នៅក្នុងអាស៊ាន។ ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានមាន ប្រសាសន៍ឲ្យដឹងថា កិច្ចប្រជុំពិភាក្សារវាងស្ថាប័ននីតិប្បញ្ញត្តិក្នុងអាស៊ាន គឺអន្តរសភាអាស៊ាន ( AIPA ) និងខាងរដ្ឋាភិបាល នៃសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន នេះ បានធ្វើឡើង ចំនួន៧ដងរួចមកហើយ ៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh គេហទំព័រ www.national-assembly.org.kh, www.nac.org.kh