រណសិរ្សប្រទេសកម្ពុជា វៀតណាម និងឡាវ សម្រេចយន្តការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដល់ឆ្នាំ២០២០__ នាយករដ្ឋមន្រ្តីវៀតណាម៖ យុវជនជំនាន់ក្រោយត្រូវតែបន្តថែរក្សា ចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យរឹងមាំបន្តទៀត__ សម្តេចប្រធានរដ្ឋសភា ជួបសវនាការជាមួយប្រធានរដ្ឋវៀតណាម ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ច__ សម្តេចប្រធានរដ្ឋសភា៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទំាងពីរ__ វៀតណាមប្រារព្ធពិធីអបអរសាទរខួបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយកម្ពុជា យ៉ាងអធិកអធមនៅទីក្រុងហាណូយ__ ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម សាទរលទ្ធផលចំណងមិត្តភាពប្រទេសទំាងពីរ ក្នុងរយៈពេល៥០ឆ្នាំមកនេះ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ ហើយបន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមទៀត__ សម្តេចប្រធានរដ្ឋសភាជំរុញនិសិ្សតខ្មែរកំពុងសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជាគាំទ្រការលុបចោលគំនាបសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបា
រដ្ឋសភាកម្ពុជាគាំទ្រការលុបចោលគំនាបសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសគុយបា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (4/11/2017 7:41:29 PM )

លោកជំទាវ និន​ សាផុន ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា និងជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បានទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី Alicia Corredera Morales អនុប្រធានវិទ្យាស្ថានគុយបា ដើម្បីមិត្តភាពរបស់ប្រជាជន នៃសាធារណរដ្ឋគុយបា ដែលអមដោយ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសគុយបា ប្រចំានៅកម្ពុជាផងដែរ។

ក្នុងជំនួបនេះបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា និងគុយបា ដែលមានតំាងពីយូរណាស់មកហើយ។លោកជំទាវ និន សាផុន បានពាំនាំការផ្តាំផ្ញើរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនគណៈប្រតិភូ។ សម្តេចបានថ្លែង អំណរគុណដល់រដ្ឋាភិបាលគុយបា ដែលបានជួយគំាទ្រ និងលើកទឹកចិត្តកម្ពុជានៅគ្រាលំបាក គឺនៅពេលដែលកម្ពុជា ទើបតែងើបចេញពីរបបប៉ុលពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចចក្រី បានចាត់ទុកគុយបាជាមិត្តគ្រប់កាលៈទេសៈ ក្នុងគ្រាលំបាក និងគ្រាមានសន្តិភាព។

លោកជំទាវ និន សាផុន បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា នៅតែសម្តែងការសោកស្តាយចំពោះមរណភាពរបស់វីរៈជនគុយបា ឯកឧត្តម ហ្វីឌែល កាស្រ្តូ ដោយសម្តេចបានគូសបញ្ជាក់ថា ការបាត់បង់នេះ មិនត្រឹមជាការបាត់បង់វីរជនរបស់គុយបានោះទេ តែជាការបាត់បង់វីរជនតស៊ូរបស់​ពិភពលោកទំាងមូល។ លោកជំទាវក៏លើកឡើងផងដែរ នៅជំហររបស់កម្ពុជាក្នុងការគំាទ្រនិងជំរុញប្រទេសគុយបា ឲ្យទទួលបានការអភិវឌ្ឍ។ ពិសេស កម្ពុជាបានទាមទារឲ្យសហរដ្ឋអាមេរិកទម្លាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចចេញពីប្រទេសគុយបា។

លោកស្រី Alicia Corredera Morales បានគំាទ្រការលើកឡើងរបស់ លោកជំទាវ និន សាផុន និងបានគោរពកោតសរសើរចំពោះភក្តីភាពរបស់ កម្ពុជា ដែលមានចំពោះប្រទេសគុយបា។ លោកស្រីបានរាយការណ៍ ជូនភាគីកម្ពុជានូវសនិ្នសីទលើកទី៨ នៃទំនាក់ទំនងរបស់ប្រទេសគុយបា និង ប្រជាជាតិនៅក្នុងតំបន់អាស៊ី ដែលទើបតែបានរៀបចំកាលពីថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០១៧នេះ នៅប្រទេសហ្វីលីពីន។ សន្និសីទនោះ បានប្រមូល ផ្តុំនូវការគំាទ្ររបស់ប្រទេសជាមិត្តគុយបា ក្នុងការប្រឆំាងទៅនឹងគំនាបសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសគុយបា។

លោកស្រី Alicia Corredera Morales បានគូសបញ្ជាក់ថា គំនាបសេដ្ឋកិច្ចនេះ មានសភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យប្រទេសគុយបា មានការលំបាកក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន។ ទោះយ៉ាងណា ប្រទេសគុយបាបាន សម្តែងក្តីសង្ឃឹម និងជឿជាក់ លើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសគុយបា និងបណ្តាប្រទេសជាមិត្តទំាងអស់ ថានឹងអាចទម្លុះទម្លាយបាននូវរបាំងនានា ហើយគុយបានឹងទទួលបាន នូវការអភិវឌ្ឍ និងរីកចម្រើន ក្នុងថ្ងៃអនាគត។

ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព រវាងរដ្ឋសភាកម្ពុជា និងគុយបា វិញ ក្នុងនាមប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា លោកជំទាវ និន សាផុន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នាចុងឆ្នាំ២០១៧នេះ ហើយដំណើរទស្សនកិច្ចនេះ បានទទួលការស្វាគមន៍ពី លោកស្រី Alicia Corredera Morales

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh