រណសិរ្សប្រទេសកម្ពុជា វៀតណាម និងឡាវ សម្រេចយន្តការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាដល់ឆ្នាំ២០២០__ នាយករដ្ឋមន្រ្តីវៀតណាម៖ យុវជនជំនាន់ក្រោយត្រូវតែបន្តថែរក្សា ចំណងមិត្តភាពកម្ពុជា-វៀតណាមឲ្យរឹងមាំបន្តទៀត__ សម្តេចប្រធានរដ្ឋសភា ជួបសវនាការជាមួយប្រធានរដ្ឋវៀតណាម ក្នុងថ្ងៃទី២ នៃដំណើរទស្សនកិច្ច__ សម្តេចប្រធានរដ្ឋសភា៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាពប្រទេសទំាងពីរ__ វៀតណាមប្រារព្ធពិធីអបអរសាទរខួបទី៥០ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយកម្ពុជា យ៉ាងអធិកអធមនៅទីក្រុងហាណូយ__ ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម សាទរលទ្ធផលចំណងមិត្តភាពប្រទេសទំាងពីរ ក្នុងរយៈពេល៥០ឆ្នាំមកនេះ__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ ហើយបន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមទៀត__ សម្តេចប្រធានរដ្ឋសភាជំរុញនិសិ្សតខ្មែរកំពុងសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ សរសើរដំណើរការលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា
គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ សរសើរដំណើរការលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (2/3/2017 12:48:22 AM )

នៅពេលចូលជួប សម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ ដាកម៉ា ជីវូល (Dagmar G.Wohrl)ប្រធានគណៈប្រតិ​ភូ​គណៈកម្មាធិការសហប្រតិបត្តិការ សេដ្ឋ​កិ​ច្ច និងអភិវឌ្ឍន៍ នៃរដ្ឋសភាអាឡឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរដ្ឋសភារបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ លោកជំទាវបានលើកឡើងថា រដ្ឋសភាជាស្ថាប័នកំពូល ដែលមានកិច្ចការជាច្រើន ក្នុងនោះរដ្ឋសភាមាន តួនាទីសំខាន់ណាស់ក្នុងការជំរុញ​ដំណើរលទ្ធិប្រជាធិបតេយ្យ។

ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលគណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់បានវាយតម្លៃថា បានកំពុងដំណើរទៅមុខយ៉ាងល្អ។  លោកជំទាវ ដាកម៉ា ជីវូល បានលើកទឹកចិត្តដល់ប្រទេសកម្ពុជា ក្នុងការអនុវត្តដំណើរការលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែល្អប្រសើរឡើង ក្នុងការធ្វើជាគំរូប្រទេសផ្សេងៗទៀត ផងដែរ។

គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ មកបំ​ពេញ​ទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា និងអាឡឺម៉ង់បន្ថែមទៀត ពិសេសចំណងមិត្តភាព ស្ថាប័នរដ្ឋ​សភានៃប្រ​ទេសទំា​ងពីរ។ ដំណើរទស្ស​ន​​កិច្ចនេះស្របពេល ដែលចំណងមិត្តភាព កម្ពុជា-អាឡឺម៉ង់ បានឈានដល់ខួបទី៥០ឆ្នាំ។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ក្នុងព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោកជំទាវបានគូសបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ នៅតែជាមិត្តល្អរបស់កម្ពុជាគ្រប់កាលៈទេសៈ និងបានត្រៀមខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត នៅលើគ្រប់វិស័យ។ ជាមួយគ្នានេះលោកជំទាវប្រធានគណៈប្រតិភូ ក៏បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ នៅកម្ពុជាក្នុងឱកាសនេះ។   សម្តេចគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ជាចលករយ៉ាងសំខាន់ ក្នុងការជំរុញទំនាក់ទំនង ប្រទេសទំាងពីរឲ្យរឹងមាំ ឡើង។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអាឡឺម៉ង់ ដែលបានផ្តល់ជំនួយយ៉ាង សន្ធឹកសន្ធាប់ដល់កម្ពុជា ក្នុងវិស័យកសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងដំណើរលទ្ធិប្រជាធិបតេយ្យជាដើមនោះ។

ជាមួយគ្នានេះ សម្តេចក៏បានស្នើ ដល់គណៈប្រតិភូជួយផ្សព្វផ្សាយ និងជំរុញពីសក្តានុពល ទេសចរណ៍ វិនិយោគនៅកម្ពុជា ដល់ប្រជាជនអាឡឺម៉ង់ បានដឹង និងបានមកបណ្តាក់ទុន និង​ធ្វើទេសចរណ៍កម្សាន្តនៅកម្ពុជាឲ្យបានច្រើនឡើងផងដែរ។ សម្តេចចក្រីប្រធានរដ្ឋសភាកម្ពុជា ក៏បានលើកឡើងពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋសភាកម្ពុជា និងអាឡឺម៉ង់ផងដែរ។ “ចំណេះដឹងសភាថ្មីៗ និងបទពិសោធន៍ បច្ចេកទេសការងារ ជាច្រើន ខាងរដ្ឋសភាកម្ពុជា បានទទួលពីរដ្ឋសភាអាឡឺម៉ង់ នាពេលកន្លងមក ដូចជាតាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីនានា”។

សូមជម្រាបថា បន្ទាប់ពីបានចូលជួប សម្តែងការគួរសមជាមួយ សម្តេចប្រធានរដ្ឋសភាហើយ គណៈប្រតិភូរដ្ឋសភាអាឡឺម៉ង់ បានជួបពិភាក្សាការងារ ជាមួយក្រុមមិត្តភាពសភាកម្ពុជា-អាឡឺម៉ង់ នៃរដ្ឋសភាកម្ពុជាបន្ថែមទៀត ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យបាន រឹងមាំ និងនៅលើវិស័យការងារជាច្រើន ទៅថ្ងៃអនាគត៕

អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន

វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh