ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
ប្រធានគណៈកម្មការអប់រំ យុវជននៃរដ្ឋសភា ស្នើដល់អាជ្ញាធរខេត្តបាត់ដំបងខិតខំពង្រឹងវិស័យអប់រំ យុវជន និងកីឡា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/19/2019 7:01:23 PM ) (បើកមើលចំនួន​ : 17ដង)  

ប្រធានគណ:កម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ នៃរដ្ឋសភា
ឯកឧត្តម ហ៊ុន ម៉ានី បានជំរុញអាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរអប់រំខេត្ត បន្តសហការគ្នា
ដើម្បីអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់
គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង ជាពិសេសនៅសាលាតាមបណ្តោយព្រំដែន។ 

ឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់មន្ទីរជំនាញពាក់ព័ន្ធ នៅខេត្តបន្ទាយមានជ័យ
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/17/2019 9:48:41 AM ) (បើកមើលចំនួន​ : 33ដង)  

គណ:ប្រតិភូគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា
ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩
បានអញ្ជើញទៅកាន់សាលាខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ
និងបញ្ហាប្រឈមរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវគណ:កម្មការ។ 

គណៈប្រតិភូAPPF កោតសរសើរប្រាង្គ​ប្រាសាទក្នុងតំបន់អង្គររបស់កម្ពុជាថា ពិតជាល្អគ្មានពីរលើលោក
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/17/2019 9:11:26 AM ) (បើកមើលចំនួន​ : 33ដង)  

ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក APPF លើកទី២៧ រយៈពេល៣ថ្ងៃ
នៅលើទឹកដីអង្គរនៃខេត្តសៀមរាបរួចមក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូសភាអាស៊ី-ប៉ាស៊ីហ្វិក
APPF ទាំងអស់ បានអញ្ជើញ​​ធ្វើ​ទស្សនកិច្ច​ទៅកាន់​​តំបន់​​​ទេសចរណ៍វប្បធម៌នានារបស់កម្ពុជា
នៅក្នុងខេត្តសៀមរាប។​ 

ពិធីបិទកិច្ចប្រជុំ APPF សម្តេច ហេង សំរិន លើកឡើងថា “សន្តិភាព និងការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នា”
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/16/2019 5:45:51 AM ) (បើកមើលចំនួន​ : 14ដង)  

បន្ទាប់ពីដំណើរការប្រជុំរយៈពេល៣ថ្ងៃមក កិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ។ ពិធីបិទកិច្ចប្រជុំAPPF បានប្រារព្ធធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩...

កិច្ចប្រជុំពេញអង្គវគ្គទី៣ នៃកិច្ចប្រជុំAPPF លើកទី២៧ ពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/16/2019 12:34:38 AM ) (បើកមើលចំនួន​ : 24ដង)  

លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី៣ នៃកិច្ចប្រជុំ APPF លើកទី២៧ នៅសណ្ឋាគារសុខាសៀមរាប
ដើម្បីពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងចំណោមប្រទេសជាសមាជិកនៃសភាតំបន់
អាស៊ី-ប៉ាស៊ីហ្វិកទាំងអស់។ 

អនុប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីសរសើរខ្លឹមសារកិច្ចប្រជុំសមាជិកសភាស្រ្តី APPF នៅកម្ពុជា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/15/2019 11:11:02 PM ) (បើកមើលចំនួន​ : 37ដង)  

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ
លោកជំទាវ អុលហ្គា យេពីហ្វាណូវ៉ា (Olga Epifanova) អនុប្រធានសភាឌូម៉ា សហព័ន្ធសហព័ន្ធរុស្ស៊ី
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ខណៈលោកជំទាវ
ដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំលើកទី២៧ APPF ដែលសភាកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។ 

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល បន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២ នៃកិច្ចប្រជុំAPPF លើកទី២៧ ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/15/2019 9:08:21 PM ) (បើកមើលចំនួន​ : 27ដង)  

ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
បានបន្តដឹកនាំកិច្ចប្រជុំពេញអង្គវគ្គទី២បន្តទៀត នៅសណ្ឋាគារសុខាសៀមរាប
ដោយបន្តការពិភាក្សាលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម លើប្រធានបទទី២ និងទី៣។
ប្រធានបទទី២ គឺកិច្ចប្រឹង​ប្រែងរួមគ្នា ដើម្បីកសាងតំបន់អាស៊ី-​ប៉ាស៊ីហ្វិក ទៅជាតំបន់ពាណិជ្ជកម្មសេរី...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/15/2019 4:25:50 AM ) (បើកមើលចំនួន​ : 32ដង)  

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ
លោកជំទាវ ង្វៀន ធី​គីម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា ​​នៃសាធារណរដ្ឋសង្គម​
និយមវៀតណាម
នៅរសៀលថ្ងៃទី១៥ ខែមករា  ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប
ខណៈលោកជំទាវដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំ APPF។ 

សម្តេចប្រធានរដ្ឋសភាទទួលជួបពិភាក្សាការងារជាមួយអនុប្រធានសភាតំណាងប្រជាជនចិន
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/15/2019 4:09:25 AM ) (បើកមើលចំនួន​ : 44ដង)  

ក្នុងឱកាសដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំAPPF ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ឯកឧត្តម បៃ ម៉ាឈីលីន (BAIMACHILIN) អនុប្រធានសភា តំណាងប្រជាជនចិន
បានចូលជួបសម្តែងការគួរសម​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
នៅសណ្ឋាគារសុខាសៀមរាប នាខេត្តសៀមរាប។ 

លោកជំទាវ ឃួន សុដារី៖ វត្តមានរបស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិចនៅពេលនេះ ជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន និងអាស៊ី-ប៉ាស៊ីហ្វិក
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (1/15/2019 3:23:19 AM ) (បើកមើលចំនួន​ : 26ដង)  

លោកជំទាវ ឃួន សុដារីអនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួម
វេទិកាអាស៊ី-បាស៊ីហ្វិក លើកទី២៧ របស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋម៉ិកស៊ិកនៅពេលនេះ
បង្ហាញយ៉ាងច្បាស់នៅទំនាក់ទំនងដ៏ល្អមួយ ដែលជាស្ពានផ្សារភ្ជាប់រវាងអាមេរិចឡាទីន...

មុនដំបូង ថយក្រោយ
1 2 3 4 5 6 7 8 9 10
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 176