ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
តួនាទី-ភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA001 កាលពី (1/11/2015 9:06:36 PM ) (បើកមើលចំនួន​ : 811ដង)  

តួនាទី-ភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍មានអាណត្តិ៥ឆ្នាំ មានសមាសភាព:
•ប្រធានរដ្ឋសភា
•អនុប្រធានទាំង២ នៃរដ្ឋសភា
•ប្រធានគណៈកម្មការនានា នៃរដ្ឋសភា។

 

គណៈកម្មាធិការអចិន្ត្រៃយ៍មានសិទ្ធិ និងមុខងារ ជាអាទិ៍:
•រៀបចំរបៀបវារៈសម្រាប់ប្រជុំរបស់រដ្ឋសភា
•ពិនិត្យសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ឲ្យគណៈកម្មការតាមមុខជំនាញពិនិត្យ
•ទទួលភារកិច្ចចាត់ចែងការងារនៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា
•សម្រេចលើគំរោងថវិការបស់រដ្ឋសភា
•កំណត់ប្រាក់បំណាច់ផ្សេងៗរបស់តំណាងរាស្រ្ត
•លើកសរសើរ និងដាក់វិន័យ
•ជំរុញទំនាក់ទំនងតំបន់ និងអន្តរជាតិ ជាមួយសភានានា។

មុនដំបូង ថយក្រោយ
1
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 1