ថ្ងៃ សៅរ៌ ទី 21 ខែ មករា ឆ្នាំ​ 2017


ជ្រើសរើស ៖​ ពាក្យស្វែងរក ៖    
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើញមកបំភ្លឺអំពីអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយនៃរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA1472 កាលពី (12/15/2016 6:39:53 PM ) (បើកមើលចំនួន​ : 14ដង)  

ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ
និងថាមពល
និងសហការី បានអញ្ជើញមកឆ្លើយបំភ្លឺលើការងារមួយចំនួនរបស់ក្រសួង
ជាពិសេសលើបញ្ហាការធ្វើអាជីវកម្មខ្សាច់ដល់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំង
អំពើពុករលួយនៃរដ្ឋសភា នៅវិមានរដ្ឋសភាដោយផ្ទាល់។

គណៈកម្មការប្រឆាំងអំពើពុករលួយ អញ្ជើញទៅដកស្រង់បទពិសោធន៍ វិធានការបង្ការ ទប់ស្កាត់ និងការប្រឆំាងអំពើពុករលួយ នៅប្រទេសចិន
រៀបរៀងដោយ​ ៖​​ NA0989 កាលពី (3/28/2016 1:53:31 AM ) (បើកមើលចំនួន​ : 84ដង)  

ឯកឧត្តម ហូរ វ៉ាន់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការ អង្កេត បោសសំអាត
និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ច
នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៧ ខែមីនា
ដល់ថ្ងៃទី០២ ខែ​មេ​សា ឆ្នាំ​២០១៦​ ។ 

គណៈកម្មការទី១០នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពនៃការទប់ស្កាត់ការប្រឆាំងអំពើពុករលួយ និងការអនុវត្តកម្មវិធីកំណែទម្រង់របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រៀបរៀងដោយ​ ៖​​ NA0989 កាលពី (2/24/2016 3:02:22 PM ) (បើកមើលចំនួន​ : 121ដង)  

គណៈកម្មការ​អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដឹកនាំដោយ ​ឯកឧត្តម
អាយ ខន
ប្រធានគណៈកម្មការស្តីទី ​ បានអញ្ជើញ ចុះសិក្សាស្វែងយល់​ពីវឌ្ឍនភាពនៃ
ការទប់ស្កាត់ការប្រឆាំង​អំពើពុករលួយ និងការអនុវត្ត​កម្មវិធី​កំណែទម្រង់របស់ក្រសួង
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃ ២៣ ខែកុម្ភៈ ឆ្នាំ២០១៦។ 

ប្រធានគណៈកម្មការប្រឆំាងអំពើពុករលួយរដ្ឋសភា លើកបញ្ហាការចូលនេសាទរបស់ជនជាតិបរទេស ទំនិញគេចពន្ធ ជូនអាជ្ញាធរខេត្តកោះកុងជួយដោះស្រាយ
រៀបរៀងដោយ​ ៖​​ NA001 កាលពី (9/29/2015 5:40:42 PM ) (បើកមើលចំនួន​ : 168ដង)  

 បញ្ហាកង្វល់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង មួយចំនួន រួមមានបញ្ហាជន បរទេសចូលមកនេសាទ
ខុសច្បាប់ ក្នុងដែនសមុទ្រកម្ពុជា បញ្ហាទំនិញ គេចពន្ធ បញ្ហាវិវាទដីធ្លី ការបូមខ្សាច់ ត្រូវបាន ឯកឧត្តម ហូរ វ៉ាន់
ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ នៃ​​រដ្ឋ​​សភា លើកយកមកជជែកជាមួយ
ថ្នាក់ដឹកនាំខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្ត កាលពីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ...

រដ្ឋមន្ត្រីក្រសួងសុខាភិបាលមកឆ្លើយបំភ្លឺជូនគណៈកម្មការប្រឆាំងអំពើពុករលួយរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/8/2015 10:46:32 AM ) (បើកមើលចំនួន​ : 251ដង)  

ឆ្លើយតបតាមការអញ្ជើញរបស់គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃ រដ្ឋសភា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង សហការីបានមកឆ្លើយបំភ្លឺបញ្ហាមួយ ចំនួនជូន គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា នឹងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិការគណៈ កម្មការជំនាញនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា ។

គណ:ប្រតិភូគណ:កម្មការទី១០នៃរដ្ឋសភា ចុះបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/8/2015 10:30:07 AM ) (បើកមើលចំនួន​ : 245ដង)  

គណ:ប្រតិភូ​គណ:កម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណៈកម្មការ បានចុះបំពេញបេសកកម្មនៅ​ខេត្ត​បន្ទាយមានជ័យ​និងខេត្តសៀមរាប ដើម្បីពិនិត្យ និងសិក្សាស្វែងយល់ពី តម្លាភាពនៃ​ការគ្រប់​គ្រង​របស់សាខាគយ​និងរដ្ឋាករនិងករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

 

គណៈកម្មការប្រឆាំង អំពើពុករលួយរដ្ឋសភា ចុះសិក្សាស្វែងយល់ការងារ ដែលពាក់ព័ន្ធ ភារកិច្ចគណៈកម្មការ នៅខេត្តព្រះសីហនុ
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/8/2015 10:06:15 AM ) (បើកមើលចំនួន​ : 274ដង)  

ឯកឧត្តម ហូរ វ៉ាន់ ប្រធានគណ:កម្មការបោសសំអាត និងប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា​ បាន​ដឹក​នាំសមាជិក សមាជិការ ចុះសិក្សាស្វែងយល់ការងារ ដែល​ព័ន្ធ​ពាក់​នឹង​ភារកិច្ចទទួលខុសត្រូវ​របស់គណៈ​កម្មការ នៅខេត្តព្រះសីហនុ។​

គណៈកម្មការទី៧នៃរដ្ឋសភាជួបពិភាក្សាជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/5/2015 3:46:34 PM ) (បើកមើលចំនួន​ : 259ដង)  

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំ​ដោយ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ នៅវិមានរដ្ឋសភា នា​រសៀលថ្ងៃទី​២៦​ខែវិច្ឆិកា ឆ្នាំ២០១៤​ ដើម្បី​ឆ្លើយ​បំភ្លឺ ដល់​គណៈកម្មការជំនាញរដ្ឋសភាពាក់ព័ន្ធនឹងវិ​ស័យវប្បធម៌ ​នៅ​ព្រះរាជាណាចក្រកម្ពុជា៕

គណៈកម្មការទី១០ នៃរដ្ឋសភា ជួបពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/5/2015 3:45:44 PM ) (បើកមើលចំនួន​ : 262ដង)  

នារសៀលថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ វិមានរដ្ឋសភា គណៈកម្មការអង្អេត បោសសំអាតនិង​ប្រឆាំងអំពើពុករលួយ​នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្ដម ហូរ វ៉ាន់ ប្រធានគណៈកម្មការ បានជួបពិភាក្សា​ការងារ​ ជាមួយ ​ឯកឧត្ដម​ ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំង​អំពើពុក​រលួយ​  និងសហការី​ ស្ដីអំពីលទ្ទផលនៃការ​ងារ ​ប្រឆាំងអំពើពុករលួយ , ផែនការសកម្មភាព ប្រយុទ្ធប្រឆាំង អំពើ​ពុក​រលួយ និង​គោល​ដៅ​​​ដោះស្រាយសម្រាប់អនាគត។

ឯកឧត្តម ហូ វ៉ាន់ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាអញ្ជើញ លោកស្រី ស៊ុយ សុផាន ចូលបំភ្លឺនៅវិមានរដ្ឋសភា
រៀបរៀងដោយ​ ៖​​ NA001 កាលពី (6/5/2015 2:29:21 PM ) (បើកមើលចំនួន​ : 246ដង)  

ឯកឧត្តម ហូ វ៉ាន់ ប្រធានគណៈកម្មការ អង្កេត បោសសំអាត និង ប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា បានអញ្ជើញ លោកស្រី ស៊ុយសុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ចូលបំភ្លឺជុំវិញវិវាទដីធ្លីនៅតំបន់បុរីកីឡា នៅវិមាន រដ្ឋសភា នារសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤។

មុនដំបូង ថយក្រោយ
1 2
បន្ទាប់ ចុងក្រោយ ជ្រើសរើសចំនួនដែលចង់បង្ហាញ ៖​ ទំព័រ 1 នៃ 2
វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរសព័្ទ ​លេខ: (855-23) 213 535, 220 628 ទូរសារ: (855-23)220 629
សារអេឡិចត្រូនិច: sg@national-assembly.org.kh, sg@nac.org.kh
គេហទំព័រ www.national-assembly.org.kh, www.nac.org.kh